មនុស្ស​​ឆ្លាត​ជាង​គេ​បំផុត​​ក្នុង​លោក​ទាំង​ ១០​រូប​​

Advertisements
គេ​ចាត់​ថ្នាក់​មនុស្ស​ឆ្លាត​ជាង​គេ​ក្នុង​​លោក​តាម​វិធី​ណា? ​​កន្លង​ទៅ​ លោក​អ្នក​ប្រាកដ​ជា​ដឹង​ថា​​តាម​រយៈ​ការ​​​ធ្វើ​​តេស្ដ​ពិន្ទុ​ IQ។ ​​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​​លោក​ Libb Thims ​វិស្វករ​​អេឡិចត្រូ​គីមី​​(electrochemical engineer) ​ជនជាតិ​អាមេរិក ​​មាន​វិធី​​ថ្មី​វាយ​តម្លៃ​មនុស្ស​ឆ្លាត​ជាង​គេ​​បំផុត​ក្នុង​លោក​ (smartest people in the world)។ លោក​ Thims ​យល់​ថា​ ការ​វាយ​តម្លៃ​ដោយ​គ្រាន់​តែ​​វាស់​វែង​តាម​ពិន្ទុ​ IQ ​តែ​មួយ​មុខ​គឺ​មិន​គ្រប់​នោះ​ទេ អីចឹង​ហើយ​បាន​ជា​លោក​ Thims ​វាស​វែង​លើ​​​ IQ ​ផង​ និង​​សមិទ្ធផល​ការងារ​ផង​ (accomplishments)។ ​មនុស្ស​ឆ្លាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​តាំង​ពី​ចុង​សតវត្សរ៍​ទី​១៩​ មាន​ដូច​ជា៖ ​១) Johann Goethe៖​ ​ពិន្ទុ​ IQ ​​ត្រូវ​គេ​​វាយ​តម្លៃ​គឺ​ចន្លោះ​ពី​ ២១០ ទៅ​២២៥។ ​លោក​ជា​អ្នក​អក្សរសិល្ប៍​ដ៏​​ល្បី​​មួយ​រូប​ ខណៈ​ដែល​លោក​ Einstein ចាត់​ទុក​ថា​ លោក​ជា​មនុស្ស​ចុង​ក្រោយ​​ក្នុង​លោក​​​ដែល​ដឹង​អ្វី​ៗ​​គ្រប់​យ៉ាង។ ២) Albert Einstein៖ ជា​ទស្សនវិទូ​វិទ្យាសាស្ត្រ​ (philosopher of science)​ និង​ជា​រូប​វិទូ​​ទ្រឹស្ដី​ (theoretical physicist) ដ៏​ល្បី​ជនជាតិ​អាល្លឺម៉ង់។ ​​​ពិន្ទុ​​ IQ ​របស់​លោក​គឺ​ចន្លោះ​ពី​ ២០៥​​ ទៅ​ ២២៥។ ​លោក​ស្លាប់​នៅ​ឆ្នាំ​១៩៥៥។ ៣) Leonardo da Vinci៖ ​​​​​ជា​ជាង​គំនូរ​ ​ជាង​ចម្លាក់​ ​​ស្ថាបត្យករ​​ ​អ្នក​បង្កើត​គំនិត​ថ្មី​ តន្ត្រីករ​ គណិត​វិទូ វិស្វករ​ ​អ្នក​កាយ​វិភាគ​​វិទូ​ ​ភូមិ​សាស្ត្រ​វិទូ​ ​អ្នក​​និពន្ធ​ ផែនទី​លេខ​វិទូ​ ​និង​ជា​អ្នក​រុក្ខសាស្ត្រ​វិទូ​ជនជាតិ​អ៊ីតាលី​ដ៏​ល្បី​មួយ​រូប។ ​​សមិទ្ធផល​ដែល​លេច​ធ្លោ​ជាង​គេ​បំផុត​​គឺ​សិល្បៈ​គំនូរ។ ពិន្ទុ​ IQ របស់​​លោក​ចន្លោះ​ពី​ ១៨០​ ទៅ​ ២២០។ ៤) ​​​Isaac Newton៖ កំពូល​គណិតសាស្ត្រវិទូ​ និង​រូបវិទ្យា​វិទូ​ជនជាតិ​អង់គ្លេស​​​ ហើយ​លោក​ត្រូវ​បាន​គេ​ចាត់​ទុក​​ថា​​ជា​អ្នក​​ធ្វើ​បដិវត្តន៍​វិទ្យាសាស្ត្រ​នៅ​សតវត្សរ៍​ទី​ ១៧។ ​ពិន្ទុ​ IQ របស់​លោក​ គឺ​ប្រហែល​​ពី​ ១៩០ ដល់​ ២០០។ ​ទ្រឹស្ដី​ដ៏​ល្បី​បំផុត​របស់​លោក​ គឺ​ច្បាប់​ទំនាញ​ផែនដី​ (law of gravitation)។ ៥) James Maxwell៖ ​ជា​​គណិតវិទ្យា​រូបវិទ្យា​វិទូ​ (mathematical physicist) ​ជនជាតិ​ស្កុតឡែន​ ​ដែល​ស្នាដៃ​​ដ៏​ល្បី​បំផុត​របស់​​គឺ​ទ្រឹស្ដី​វិទ្យុសកម្ម​អេឡិចត្រូម៉ាញ៉េទិក (electromagnetic radiation)។ ​ពិន្ទុ​ IQ ​របស់​លោក​គឺ​ចន្លោះ​ពី​ ១៩០​ ទៅ​ ២០៥។ ៦) Rudolf Clausius៖ ​ជា​គណិតសាស្ត្រ​វិទូ​ និង​រូបវិទ្យា​វិទូ​ជនជាតិ​អាល្លឺម៉ង់។ លោក​ល្បី​​ខាង​បង្កើត​​​ច្បាប់​ទី​ពីរ​ស្ដី​ពី​ទែម៉ូ​ឌីណាមិច​ (the second law of thermodynamics)។ ពិន្ទុ​ IQ ​របស់​លោក​គឺ​ចន្លោះ​ពី​ ១៩០​ ទៅ​ ២០៥។ ៧) ​Nicolaus Copernicus៖ ​ជា​តារា​វិទូ​​ និង​គណិតសាស្ត្រ​វិទូ​ជនជាតិ​ប៉ូឡូញ។ ​លោក​ជា​អ្នក​រក​ឃើញ​​ម៉ូដែល​មណ្ឌល​ព្រះអាទិត្យ​​សកល​ (heliocentric model of the universe) ដែល​អះអាង​ថា​ ព្រះអាទិត្យ​ មិន​មែន​ផែន​ដី​ទេ​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​​​ប្រព័ន្ធ​ព្រះអាទិត្យ​ (solar system)។ ពិន្ទុ​ IQ ​របស់​លោក​គឺ​ចន្លោះ​ពី​ ១៦០​ ទៅ​ ២០០។ ៨) Gottfried Leibniz៖ ​ជា​​ទស្សនវិទូ​​ និង​តក្កវិទូ​​ជនជាតិ​អាល្លឺម៉ង់។ លោក​​​ជា​អ្នក​​​​បង្កើត​ទ្រឹស្ដី​គណនា​អាំងតេក្រាល​ (integral) និង​ឌីផេរ៉ង់ស្យែល​ (differential)។ ពិន្ទុ​ IQ ​របស់​លោក​គឺ​ចន្លោះ​ពី​ ១៨២​​ ទៅ​ ២០៥។ ៩) William Sidis៖ លោក William James Sidis រៀន​ថ្នាក់​ត្រៀម​មហាវិទ្យាល័យ​នៅ​អាយុ ៦ ឆ្នាំ និង​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ហាវើដ (Harvard University) នៅ​អាយុ១១ឆ្នាំ និង​ចេះ ៤០ ភាសា (ភាសា​ខ្លះ​ចេះ​ច្បាស់ និង​ភាសា​ខ្លះ​ចេះ​ពាក្យ អាច​អាន​ និង​និយាយ​បាន)។ លោក​ជំនាញ​ខាង​គណិតវិទ្យា ។ ​ពិន្ទុ​ IQ របស់​លោក​ គឺ​ ២០០​ ទៅ​ ៣០០។ ១០) ​លោក​ Thomas Young៖ ​គឺ​ជា​​រូបវិទ្យា​វិទូ​​ជនជាតិ​អង់គ្លេស​ដែល​​សមិទ្ធផល​របស់​លោក​​​ពាក់ព័ន្ធ​នឹង​ចក្ខុ​សាស្ត​ ​​អំពូល​ ​សរីរាង្គ​សាស្ត្រ​​ និង​ភាសា​ ដែល​នាំ​​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ប្រើ​ជា​ទុន​សម្រាប់​ការ​សិក្សា​បង្កើត​អុបទិក​ និង​​អាណាតូមី។ ​ពិន្ទុ​ IQ របស់​លោក​គឺ​ចន្លោះ​ពី​ ១៨៥​ ទៅ​ ២០០៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment