សំនួរ​ទាំង​៨ ដែល​អាចធ្វើ​ឲ្យ​ប្រាក់ បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក​ជាមួយនិង​ដៃគូ​

Advertisements
​វា​អាចជា​ចំនុចរសើប​ខ្លាំង​សម្រាប់​អ្នក​នៅពេលដែល​ឲ្យ​អ្នកធ្វើការ​ជ្រើសរើសរ​វា​ង​ប្រាក់ និង​ទំនាក់ទំនង​ដៃគូ​។ ប្រាក់​មាន​តួនាទី​សំខាន់​ណាស់​នៅក្នុង​ទិដ្ឋភាព​ជាច្រើន​នៅក្នុង​ជីវិត​របស់​អ្នក​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ប្រាក់​ក៏​អាចជា​រឿង​វិជ្ជមាន ឬ​អវិជ្ជមាន​សម្រាប់​សេចក្តីស្រលាញ់ ឬ​ទំនាក់ទំនង​មិត្តភាព​របស់​អ្នក​ផងដែរ​។​ ​សូម​ឆ្លើយ​នូវ​សំនួរ​ខាងក្រោម​នេះ​ដោយស្មោះ​ត្រង់ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ប្រាក់ និង​ដៃគូ​របស់​អ្នក ថា​មួយណា​មាន​អាទិភាព​ជាង​៖ ១- តើ​ប្រា​ក់នៅ​លេខ​រៀង​មុន​ដៃគូ​របស់​អ្នក​មែន​ឬទេ​? ​ប្រសិនបើ​អ្នកផ្តល់​អាទិភាព​ខ្លាំង​ចំពោះ​ប្រាក់ នោះ​ទំនាក់ទំនង​របស់​អ្នកនឹង​ត្រូវ​ទទួលបាន​កៅអី​ខាងក្រោយ ទោះបីជា​អ្នក​ចង់បង្ហាញ​អំពី​ភាព​អ​ព្យា​ក្រិត​ក៏ដោយ​។ បើ​អ្នក​បាន​ព្យាយាម​ចំណាយ​ពេលវេលា និង​ថាមពល ផ្តោត​តែ​ទៅលើ​ការប្រមូល​ទ្រព្យសម្បត្តិ នោះ​អ្នកនឹង​ធ្វេសប្រហែស​អំពី​តម្រូវការ​ដៃគូ​របស់​អ្នក​។ ប្រសិនបើ​ជីវិត​របស់​អ្នក​មានន័យ​ដោយសារតែ​ប្រាក់ នោះ​ប្រាក់​នឹងមាន​អំណាច​គ្រប់គ្រង​អ្នក និង​ចំណង​ទំនាក់ទំនង​ជាមួយ​ដៃគូ​របស់​អ្នក​ផងដែរ​។​ ២- តើ​អ្នក​ជ្រើសរើស​ដៃគូ​ព្រោះតែ​ប្រាក់​មែន​ឬទេ​? ​ប្រាក់​អាចជា​អាហារ​សុខភាព​សម្រាប់​បំប៉ន​ទំនាក់ទំនង​ជាមួយ​ដៃគូ ដែល​អាច​ចំណាយ​សម្រាប់​ដំណើរ​កម្សាន្ត​ជាមួយគ្នា ឬ​ទិញ​ផ្ទះ​សម្រាប់​ចាប់ផ្តើម​គ្រួសារ​មួយ​។ ទោះបីជា​យ៉ាងណា ប្រសិនបើ​អ្នកសម្រេចចិត្ត​ជាមួយ​នរណាម្នាក់ ដែល​ព្រោះតែ​ហិរញ្ញវត្ថុ ដែល​ផ្តល់​ឲ្យ​អ្នក និង​គ្រួសារ នោះ​នឹងធ្វើ​ឲ្យ​មានការ​ភ្លេច​ថា​អ្វី​ជា​សេចក្តីស្រលាញ់​ពិត​។ ជា​ការពិត​ប្រាក់​មិនអាច​ទិញ​សេចក្តីស្រលាញ់​បានទេ ប្រាក់​រាប់លាន​ដុល្លារ​គ្រាន់តែ​អាចបំពេញ​នូវ​តម្រូវការ​សម្រាប់​ជីវិត​របស់​អ្នក​ប៉ុណ្ណោះ​។ ការស្រលាញ់​ត្រូវតែ​កើតចេញពី​មនុស្ស​ម្នាក់​និង​មនុស្ស​ម្នាក់ទៀត​ទៅវិញទៅមក ដែល​មិនមែន​ដោយសារតែ​ប្រាក់​ទេ​។​ ៣- តើ​អ្នក​កំពុង​ប្រកួតប្រជែង​ប្រាក់ចំណូល​ជាមួយ​ដៃគូ​របស់​អ្នក​មែន​ឬទេ​? ​ដៃគូ​របស់​អ្នក​មិនមែនជា​គូប្រកួត​ប្រជែង​នោះទេ ដោយ​មិន​ត្រូវមាន​ការតានតឹង​ចំពោះ​ប្រាក់ចំណូល​ថា​នរណា​រកបាន​ច្រើនជាង ឬ​តិចជាង​ទេ​។ ប្រសិនបើ​អ្នក​អាច​រកចំណូលបាន​ច្រើនជាង​ដៃគូ​របស់​អ្នក អ្នក​គ្រាន់តែ​ដឹងថា​គេ​ក៏បាន​ព្យាយាម​ដែរ​។ ហើយ​វា​ក៏​មិនមាន​បញ្ហា ក្នុង​ការបូកបញ្ចូល​ចំណែក​តិច​របស់​នរណាម្នាក់ ដើម្បី​សម្រេច​គោលបំណង​របស់​អ្នក​ទាំងពីរ​នោះទេ​។​ ៤- តើ​អ្នក​មិន​សប្បាយចិត្ត​មែន​ឬទេ នៅពេលដែល​ដៃគូ​របស់​អ្នក​គិតតែ​ពី​ចំណាយ​ប្រាក់​របស់​អ្នក​? ​វា​ការល្អ​បំផុត ក្នុង​ការរៀបចំ​ការចំណាយ និង​ក្បួនច្បាប់​ថែរក្សា​ប្រាក់ ដែល​អាចធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​កាន់តែ​ប្រសើរឡើង​។ បើ​មិន​ដូចនេះ​ទេ នោះ​អ្នកនឹង​ប្រថុយប្រថាន​នឹង​អារ​ម្ម​ណ៏​មិន​សប្បាយចិត្ត និង​ម៉ួ​ម៉ៅ ហើយ​ទីបំផុត​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​អ្នក​ទៀតផង​។ នៅពេលដែល​អ្នកមាន​ប្រវត្តិ​មកពី​គ្រួសារ​ផ្សេងគ្នា​នោះ វិធីសាស្ត្រ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​អាច​នឹងមាន​បញ្ហា​។ ដូចនេះ​គួរស្វែងយល់​អំពី​គ្នា​ទៅវិញទៅមក ក្នុង​គោ​ដៅ​បំពេញ​ផែនការ​ហិរញ្ញវត្ថុ​ល្អ​មួយ​សម្រាប់​ជីវិត​របស់​អ្នក​និង​ដៃគូ​នាពេល​អនាគត​។​ ៥- តើ​អ្នក​កំពុង​លាក់បាំង ហិរញ្ញវត្ថុ​របស់​អ្នក​ពី​ដៃគូរ​អ្នក​មែន​ឬទេ​? ​ប្រសិនបើ​អ្នក​ពិតជា​ចង់​ឲ្យ​នរណាម្នាក់​ជឿជាក់​អ្នក អ្នក​គួរ​មានការ​ជឿជាក់​ចំពោះ​គេ​វិញ​។ វា​ពិតជា​មា​សារៈសំខាន់​ណាស់​ក្នុងការ​ពិភាក្សាគ្នា​អំពី​ហិរញ្ញវត្ថុ ជាពិសេស​ប្រសិនបើ​អ្នកមាន​ផែនការ​ដើរទៅ​មុខជា​មួយ​គ្នា​នោះ​។ បើ​មិន​ដូចនេះ​ទេ ទំនាក់ទំនង​អ្នកនឹង​ត្រូវ​បំផ្លិចបំផ្លាញ​ដោយសារតែ​បញ្ហា​ប្រាក់ ដែល​អាច​បង្ក​ឲ្យ​មាន​អារម្មណ៍​ភ័យខ្លាច ខ្មាសអៀន ដែល​ពិតជា​ពិបាក​ក្នុងការ​ទទួលយក​។​ ៦- តើ​អ្នកជា​នាយក​ហិរញ្ញវត្ថុ​ដែល​ក្តោប​ក្តាប់​ប្រាក់​នៅក្នុង​គ្រួសារ​មែន​ឬទេ​? ​ប្រាក់​ដែល​បាន​ផ្សែផ្សំ​បញ្ចូល​ចូលគ្នា នៅពេលដែល​មនុស្ស​តែ​ម្នាក់​គត់​គ្រប់គ្រង​ហរិញ្ញវត្ថុ នោះ​អាច​បង្កើន​ភាព​តានតឹង​នៅក្នុង​ទំនាក់ទំនង​របស់​អ្នក​។ ហើយ​ប្រសិនបើ​មានការ​ខឹង ឬ​អាក់អន់ចិត្ត​រវាង​គ្នា​នឹង​គ្នា នោះ​នឹង​ធ្វើការ​ឲ្យ​មាន​ការបិទ​ហិរញ្ញវត្ថុ​តែម្តង ដែល​អាច​ធើ្វ​ឲ្យ​ទំនាក់​ទំនាក់​របស់​អ្នក​ត្រូវ​ប្រេះឆា​។ ដូចនេះ​រឿង​ដែល​ល្អ​បំផុត​អ្នក​ត្រូវ​ផ្តល់​អាទិភាព​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ដឹកនាំ ឬ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មួយ​រួមគ្នា​។​ ​ប្រសិនបើ​ចម្លើយ​របស់​អ្នក​ឆ្លើយថា «​មែន​» ច្រើនជាង «​ទេ​» នោះ​អ្នក​គួរតែ​ចាប់ផ្តើម​ផ្តល់​តម្លៃ​ដល់​ដៃគូ​របស់​អ្នក ឬ​អ្នក​គួរ​ធ្វើ​ការជជែក​ជាមួយ​ដៃគូ​របស់​អ្នក ដើម្បី​ការ​អ្នកមាន​ការគ្រប់គ្រង ឬ​ប្រើប្រាស់​ហិរញ្ញវត្ថុ​រួមគ្នា​ដែល​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មោះត្រង់​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment