សាកល្បង​បង្កើត​ទម្លាប់​ទាំង ៤ នេះ​ដើម្បី​វាយ​បំបាក់​ភាព​ឯកា​របស់​ខ្លួន​ឯង

Advertisements
១) បង្កើត​ទម្លាប់​ជួយ​អ្នក​ដទៃ ៖ ការ​ជួយ​អ្នក​ដទៃ​ជា​ពិសេស អ្នក​ជិត​ខាង ដូច​ជា​ការ​មើល​ក្មេងៗ​ ឲ្យ​បាន​ម្ដង​ក្នុង​មួយ​សប្ដាហ៍ ធ្វើ​ការ​បង្រៀន​ស្ម័គ្រចិត្ត ដល់​អ្នក​ដទៃ ចូល​រួម​ធ្វើ​ការ​សហគមន៍​ វា​ជា​ការ​បង្កើត​ទំនាក់​ទំនង​មួយ​ឲ្យ​ខ្លួន​ឯង ហើយ​វិធី​ដែល​អ្នក​អាច​បំបាត់​នូវ​ភាព​ឯកា​ក្នុង​ខ្លួន មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​ថែម​ទាំង​ធ្វើ​ឲ្យ​ជា​មនុស្ស​ម្នាក់​ដែល​បាន​ចូល​រួម​អភិវឌ្ឍ​សង្គម​ផង​ដែរ។ ២) បង្កើត​ទំនាក់​ទំនង​ជា​មួយ​មិត្ត​រួម​ការងារ​ពេល​ទំនេរ ៖ ដើម្បី​បំបាត់​ភាព​ឯកា ពេល​ខ្លះ​អ្នក​អាច​ហៅ​មិត្ត​ភក្តិ​រួម​ការ​ងារ​មក​ទទួល​ទាន​កាហ្វេ​រួម​គ្នា ឬ ការ​ចូលរួម​ជាមួយ​ក្លឹប​សិក្សា​ណា​មួយ​ ការ​ធ្វើ​លំហាត់​ប្រាណ ឬ លេង​កីឡា​ជា​ក្រុម សុទ្ធ​តែ​ជា​វិធី ដើម្បី​បំបាត់​ភាព​ឯកា​របស់​ខ្លួន។ ៣) បង្កើត​ទម្លាប់​ឲ្យ​ខ្លួន​ឯង​ដើម្បី​ធ្វើ​គេង​លក់​ស្កប់ស្កល់​ ៖ រឿង​មួយ​ដ៏​សាមញ្ញ​របស់​មនុស្ស​ដែល​មាន​ភាព​ឯកា​គឺ​មាន​ភាព​លំបាក​នៅ​ពេល​គេង ត្រូវ​ប្រើ​ពេល​យូរ​ទម្រាំ​នឹង​គេង​លក់​ ហើយ​តែង​តែ​ ភ្ញាក់​ញឹកញាប់ ហើយ​តែង​មាន​អារម្មណ៍​ងងុយ​គេង​នៅ​ពេល​ថ្ងៃ។ ដូច្នេះ​មាន​វិធី​ច្រើន​ណាស់​ដើម្បី​បង្កើត​ទម្លាប់​គេង​ឲ្យ​បាន​ស្កប់ស្កល់​ដូច​ជា​ការ​ទទួល​ទាន​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ​នឹង​គ្រប់​គ្រាន់ ការ​ហាត់​ប្រាណ​ និង ការ​អាន​សៀវភៅ​នៅ​មុន​ពេល​គេង​ជា​ដើម។ ៤) បើក​ចិត្ត​ឲ្យ​ទូលាយ ៖ មនុស្ស​ដែល​កាន់​តែ​ឯកា កាន់​តែ​មាន​គំនិត​អវិជ្ជមាន​ច្រើន គិត​ច្រើន វាយ​តម្លៃ​ខ្លួន​ឯង​កាន់​តែ​ច្រើន ហើយ​ក៏​មិន​សូវ​ទទួល​យក​គំនិត​អ្នក​ដទៃ​មក​ពិចារណា​ដែរ ដូច្នេះ​ប្រសិន​បើ​អ្នក​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​ អ្នក​គួរ​តែ​ឈាន​ជើង​ទៅ​មុខ​មួយ​ជំហាន​ហើយ​បើក​ចិត្ត​ឲ្យ​ទូលាយ​បន្តិច​ ដើម្បី​ទទួល​យក​គំនិត​អ្នក​ដទៃ។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment