នៅវ័យត្រឹម២០គួរបង្កើតទម្លាប់ទាំង៤នេះដើម្បីជៀសវាងកើតជំងឺមហារីកនៅពេល២០ ឆ្នាំខាងមុខ
១) ជៀសវាងការប្រើថ្នាំជក់ ៖ ជំងឺមហារីកសួត គឺជាជំងឺនាំមុខគេនៅអាមេរិក ដែលបង្កឲ្យមានការស្លាប់ទាំងមនុស្សប្រុសនឹងមនុស្សស្រី។ មនុស្សដែលជក់បារី មានហានិភ័យខ្ពស់ក្នុងការកើតជំងឺមហារីកដល់ទៅ ២៥ ដងលើសមនុស្សធម្មតាដែលមិនជក់បារី។ មិនត្រឹមតែប៉ុណ្ណោះថ្នាំជក់ បង្កើនហានិភ័យខ្ពស់ដល់រាងកាយមនុស្ស បង្កឲ្យកើតជំងឺមហារីក ១៨ ប្រភេទផ្សេងគ្នា ដែលរួមមានដូចជាមហារីក បំពង់ក ប្លោកនោម ស្បូន ក្រពះ និង ពោះវៀនធំជាដើម។
២) អនុវត្តឲ្យបានជាប្រចាំនូវសកម្មភាពទាំងឡាយណា ដែលនាំឲ្យមានសុខភាពល្អ ៖ អ្នកគួរតែចេះគ្រប់គ្រង់ពីទម្ងន់របស់ខ្លួន ជៀសវាងការលើសទម្ងន់ ហាត់ប្រាណឲ្យបាន ៣០ នាទីក្នុងមួយថ្ងៃឲ្យបានជាប្រចាំ កាត់បន្ថយការសេពគ្រឿងស្រវឹង កាត់បន្ថយអាហារដែលមានជាតិខ្លាញ់ ឬ ជាតិស្ករច្រើនដែលបណ្ដាលឲ្យធាតុជ្រុល ការរក្សារបៀបថែរក្សាសុខភាពប្រចាំថ្ងៃអាចកាត់បន្ថយ ការកើតជំងឺមហារីកដោយយថាហេតុបាន ១០ ទៅ ១៥ ភាគរយ និង កាត់បន្ថយការស្លាប់ដោយជំងឺមហារីកពី ២០ ទៅ ២៥ ភាគរយ។
៣) ជៀសវាងការទទួលរងពន្លឺព្រះអាទិត្យហួសកម្រិត ដែលនាំឲ្យកើតមហារីកស្បែក ហើយមនុស្សដែលចូលចិត្តស្ទីមតាមរយៈការប្រើប្រាស់ម៉ាស៊ីន Tanning-Beds ដើម្បីស្ទីមមានហានិភ័យខ្ពស់ក្នុងការអភិវឌ្ឍទៅរកជំងឺមហារីកស្បែកដល់ទៅ ៥៩% ជាងអ្នកដែលមិនប្រើ។
ម៉ាស៊ីន Tanning-Beds
៤) ត្រូវមានការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំជាមួយគ្រូពេទ្យ និង អនុវត្តតាមការណែនាំ ៖ អ្នកគួរស្វែងយល់ពីប្រវត្តិគ្រួសាររបស់អ្នក តើធ្លាប់មាននរណាម្នាក់កើតជំងឺមហារីកដែរឬទេ បើមាន គឺកើតនៅអាយុចន្លោះប៉ុន្មាន? នេះជាការត្រៀមខ្លួនការពារខ្លួនជាមុន នៅមុនពេលដែលអ្នកឈានដល់អាយុមួយដែលកើតមហារីក តាមតំណពូជ ដូច្នេះការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ អាចជួយឲ្យអ្នកការពារខ្លួនជាមុន ដោយការចាក់វ៉ាក់សាំងបង្ការនូវជំងឺមួយចំនួន ជាមួយនឹងការអនុវត្តតាមដំបូន្មានរបស់គ្រូពេទ្យ ដើម្បីបញ្ចៀសពីជំងឺមហារីក។
0 comments:
Post a Comment