តុលាការ​ថៃ​កាត់​ទោស​បុរស​ម្នាក់៦ឆ្នាំ ​​ក្រោយ​​សរសេរ​ប្រមាថ​ស្ដេច​តាម Facebook ​

Advertisements
តុលាការ​ព្រហ្មទណ្ឌ​ថៃ ​បាន​​កាត់​ទោស​បុរស​ម្នាក់​ឲ្យ​​ជាប់​ពន្ធនាគារ​ រយៈ​ពេល ៦ឆ្នាំ ​បន្ទាប់​ពី​​សរសេរ​សារ ឬ​ comment ​តាម​​បណ្ដាញ​សង្គម​ Facebook ​ដែល​គេ​ចាត់​ទុក​ថា​ជា​ការ​ប្រមាថ​រាជវង្ស​ថៃ។ ​ប៉ុន្តែ​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​​បាន​ហៅ​​​ថា​ជា​ការ​កាត់​ទោស​​ធ្ងន់ធ្ងរ​បំផុត​ ​សម្រាប់​បទល្មើស​បែប​នេះ។
បទ​ល្មើស​​ឧក្រិដ្ឋ​នេះ​ ​ត្រូវ​គេ​គិត​ថា​ជា​ការ​បរិហារកេរ្តិ៍ ​ប្រមាថ ឬ​គំរាម ​ចំពោះ​ស្ដេច ​​ម្ចាស់ក្សត្រី ​ដែល​កំពុង​គ្រង​រាជ្យ​បល្ល័ង្ក ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​យោធា​ ​ត្រូវ​​​​ចាត់ការ​តាម​ផ្លូវ​ច្បាប់​នូវ​ទោស​ធ្ងន់ធ្ងរ។ ​ជន​ល្មើស​​មាន​ឈ្មោះ Piya Julkittipan អាយុ ៤៦ឆ្នាំ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​​តាំង​ពី​​ខែ​ធ្នូ​ឆ្នាំ ២០១៤ គឺ ៨ខែ​ បន្ទាប់​ពី​​យោធា​ឡើង​កាន់​អំណាច។ ​​តុលាការ​ទើប​សម្រេច​ទោស​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ពី​បទ​ប្រមាថ​ស្ដេច និង​​ធ្វើ​សកម្ម​ភាព​ឧក្រិដ្ឋកម្ម​តាម​កុំព្យូទ័រ ​ដោយ​បាន​​បង្ហោះ​រូប​ថត ២សន្លឹក​ជា​មួយ​សារ​ប្រមាថ នៅ​លើ​ Facebook ​​ចំពោះ​ស្ដេច​ ភូមិបុល អាឌុលយ៉ាដេត ព្រះជន្ម ៨៨វស្សា។ ​ក្រុម​សិទ្ធិ​មនុស្ស​ថៃ ​​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា តុលាការ​ព្រហ្មទណ្ឌ ​បាន​កាត់​ទោស​លោក Piya ​ដំបូងឲ្យ​ជាប់​គុក៩ឆ្នាំ​ ​ដែល​ជា​ការ​កាត់​ទោស​​ធ្ងន់​បំផុត មិន​ធ្លាប់​មាន ​ចំពោះ​ប្រជាជន​សាមញ្ញ តែ​ត្រូវ​​បន្ធូរ​បន្ថយ​ទោស​​នៅ​ត្រឹម ៦ឆ្នាំ ​​ព្រោះ​គាត់​បាន​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ អំឡុង​ពេល​សវនាការ​។ ​ ​ព្រះចៅ​ ​​ភូមិបុល ​​​​​បាន​​​គ្រងរាជ្យ​សម្បត្តិ​​​យូរ​ជា​គេ​បំផុត​ក្នុង​លោក និង​តែង​តែ​​ទទួល​​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​​ជាមួយ​ជំងឺ​ច្រើន​មុខ៕ ប្រភព៖ News.Sabay
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment