ស្ដាប់​អ្នក​វិភាគ​រៀបរាប់​ថា ​មូលហេតុ​អ្វី​បាន​ជា​លោក​ពូទីន​ជា​មេដឹកនាំ​មាន​​ឥទ្ធិពល​​ជាងគេ​បំផុត​​ក្នុង​​លោក?

Advertisements
ខាង​ក្រោម​នេះ​ជា​បទ​វិភាគ​របស់​លោក Ian Bremmer ជា​អ្នក​និពន្ធ​សៀវភៅ​អំពី​នយោបាយ​អន្តរជាតិ​ក្រោម​ចំណង​ជើង​ថា «ប្រទេស​មហាអំណាច – superpower»។ នៅ​ក្នុង​វីដេអូ​ខាង​ក្រោម​នេះ លោក Ian បាន​រៀបរាប់​អំពី​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន មាន​ឥទ្ធិពល​លើស​លប់​នៅ​ក្នុង​ពិភពលោក ហើយ​ឈោង​ចាប់​យក​តំណែង​ជា​មេដឹកនាំ​ដែល​មាន​លេចមុខលេចមាត់ និង​មាន​ឥទ្ធិពល​ជាង​គេ​នៅ​ក្នុង​ពិភពលោក​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​គ្នា។ ​លោក Ian Bremmer: លោក​ពូទីន​យល់​ថា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ​ប្រទេស​មហាអំណាច​ខ្លះ​ហាក់​ដូច​ជា​ខ្វះ​សេចក្ដី​គោរព​ចំពោះ​លោក ក៏​ដូច​ជា​ខ្វះ​សេចក្ដី​គោរព​ចំពោះ​ប្រទេស​របស់​លោក (រុស្ស៊ី)។ ប្រទេស​ទាំង​នោះ​មិន​យក​លោក និង​ប្រទេស​របស់​លោក​ទុក​ក្នុង​កែវ​ភ្នែក​របស់​គេ​ទេ។ លោក​ចាត់​ទុក​សហរដ្ឋ​អាមេរិក​ជា​ឧទាហរណ៍។ សហរដ្ឋ​អាមេរិក​ពង្រីក​កម្លាំង​យោធា​របស់​អង្គការ​បក្ស​សម្ព័ន្ធ​យោធា NATO ក៏​ដូច​ជា​ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​អន្តរទ្វីប​នៅ​ទ្វីប​អឺរ៉ុប។ល។ ​ឥឡូវ លោក​យល់​ថា​គេ​កំពុង​ខ្វះ​សេចក្ដី​គោរព​ចំពោះ​លោក​និង​ប្រទេស​រុស្ស៊ី ដោយ​ហ៊ាន​លូកដៃ​ចូល​បញ្ហា​នៅ​ប្រទេស​អ៊ុយក្រែន។ លោក​ពូទីន​មិន​និយាយ​ចេញ​មក​ក្រៅ​ទេ ប៉ុន្តែ​គិត​តែ​ក្នុង​ចិត្ត​ថា «លោក​មិន​អាច​ទ្រាំ​នឹង​ការ​មើល​ងាយ​តទៅ​ទៀត​ទេ លោក​ត្រូវ​តែ​វ៉ាងទី​នៅ​ប្រទេស​អ៊ុយក្រែន​ឲ្យ​បាន។ លោក​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​នៅ​អ៊ុយក្រែន​បន្ទាប់​ពី​ក្រុម​បំបែក​ខ្លួន​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន​ដែល​គាំទ្រ​ប្រទេស​រុស្ស៊ី ត្រូវ​រដ្ឋាភិបាល​អ៊ុយក្រែន​បញ្ជូន​ទ័ព​ទៅ​វាយ​។ លោក​ត្រូវ​តែ​ជម្នះ​ចិត្ត​ដាក់​បញ្ចូល​តំបន់​គ្រីមៀ​ជា​ដែន​អធិបតេយ្យ​របស់​ប្រទេស​រុស្ស៊ី​ឲ្យ​បាន ទោះ​បី​ប្រទេស​មហាអំណាច និង​មជ្ឈដ្ឋាន​អន្តរជាតិ​ថ្កោលទោស​យ៉ាង​ណា​ក៏​ដោយ»។ ចំណុច​សំខាន់​ដែល​ធ្វើ​ឲ្យ​​លោក​ពូទីន​ជា​បុគ្គល​មាន​ឥទ្ធិពល​ខ្លាំង គឺ​លោក​ហ៊ាន​ចេញ​មុខ​ឈរ​តទល់​នឹង​សហរដ្ឋ​អាមេរិក។ នេះ​ជា​យុទ្ធសាស្ត្រ​សំខាន់​បំផុត​របស់​លោក​ ចាប់​តាំង​ពី​លោក​ឡើង​កាន់​អំណាច​ចាប់​ពី​ឆ្នាំ២០០០ រៀង​មក។ ទោះបី​ប្រទេស​រុស្ស៊ី​ត្រូវ​មជ្ឈដ្ឋាន​អន្តរជាតិ​ព្រួត​គ្នា​ដាក់​ទណ្ឌកម្ម​យ៉ាងណា ក៏​លោក​ពូទីន​មិន​ចុះ​ញ៉ម​ជា​ដាច់ខាត ហើយ​លោក​យល់​ថា​លោក និង​ប្រទេស​លោក​មិន​ឯកោ​ទេ។ លោក​ពូទីន​បាន​រិះ​រក​វិធី​ពង្រឹង​ចំណង​មិត្ត​ភាព​ជាមួយ​ប្រទេស​ចិន។ ​នៅ​លើ​លោក​នេះ លោក​ពូទីន​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​គ្មាន​គូ​ប្រៀប។ សូម្បី​អ្នក​មិន​ពេញ​ចិត្ត​នឹង​លោក ក៏​ទទួល​ស្គាល់​ចំណុច​នេះ​ដែរ។ នៅ​ពេល​នេះ លោក​ពូទីន​នៅ​តែ​មាន​ក្រឡា​ដើរ​ជា​និច្ច ហើយ​មិន​ងាប់​ក្រឡា​ទាល់​តែ​សោះ។ នៅ​ពេល​នេះ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​រុស្ស៊ី​បាន​ល្អ​ប្រសើរ​។ ប្រសិនបើ​គេ​ប្រៀបធៀប​គ្នា គឺ​សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​មិន​លើស​លស់​គ្នា​ប៉ុន្មាន​ទេ ទាំង​នយោបាយ​ការបរទេស ទាំង​វិស័យ​ការពារ​ជាតិ ទាំង​វិស័យ​បច្ចេកទេស ធនធានមនុស្ស។ល។ និង​។ល។ សរុបសេចក្ដី​មក នៅ​ពេល​ដែល​លោក​ពូទីន​អាច​ប្រឈម​នឹង​បញ្ហា​កាន់​តែ​ច្រើន កាន់តែ​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បុគ្គល​មាន​ឥទ្ធិពល​ក្នុង​ពិភពលោក៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment