ហុងកុង ជាប់កំណត់ត្រាជាទីក្រុងមានតម្លៃផ្ទះខ្ពស់ដាច់គេលើពិភពលោក
ហុងកុង បានជាប់កំណត់ត្រា ជាទីក្រុងដែលមានតម្លៃគេហដ្ឋាន ខ្ពស់ដាច់គេនៅលើលោក ដែលគេសិក្សាទៅលើប្រជាសាស្ត្រ និង លទ្ធភាពដែលអាចទិញផ្ទះ នៅជុំវិញពិភពលោក។ ទីក្រុង ហុងកុង បានឈរនៅជាចំណាត់ថ្នាក់ ដែលមានតម្លៃផ្ទះថ្លៃដាច់គេ លើទីផ្សារគេហដ្ឋានក្នុងចំណោម ទីក្រុងទាំង ៨៧ នៅលើពិភពលោកនេះបើយោងតាម ការស្ទង់មតិទៅលើលទ្ធភាពទិញផ្ទះអន្តរជាតិ Demographia International Housing Affordability Survey ដែលគេតែងធ្វើប្រចាំឆ្នាំ ដោយការសិក្សាស្រាវជ្រាវនេះធ្វើឡើងតាមរយៈការប្រើប្រាស់ទិន្នន័យ ក្នុងត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៥។
តម្លៃផ្ទះជាមធ្យមនៅក្នុងទីក្រុងហុងកុង មានតម្លៃថ្លៃ ១៩ ដងលើប្រាក់ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋនៅក្នុងទីក្រុងហុងកុង។ ទោះបីជាតម្លៃផ្ទះធ្លាប់មានការធ្លាក់ចុះក៏ដោយនៅពេលដែលសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះនោះ លទ្ធភាពដែលអាចទិញផ្ទះរបស់ពលរដ្ឋហុងកុងនៅតែមានគម្លាតឆ្ងាយដដែល នេះបើតាម Demographia International Housing Affordability Survey ។
ទីក្រុង ហុងកុង និង ទីក្រុង ឡុងដុង គឺជាទីក្រុងដែលមានហានិភ័យនៃការធ្លាក់ចុះតម្លៃផ្ទះខ្លាំងជាងគេ នេះបើតាមរបាយការណ៍ធនាគារ UBS Group AG កាលពីខែតុលាឆ្នាំ ២០១៥។ តម្លៃផ្ទះទីក្រុង ហុងកុង និង ទីក្រុង ឡុងដុងបានកើនឡើង ៣៧០ ភាគរយពីឆ្នាំ ២០០៣ មកដល់ខែកញ្ញា ២០១៥ ហើយតម្លៃបានធ្លាក់ចុះទៅ វិញ៨% នេះបើយោងតាមទិន្នន័យ Centaline Property Centa-City Leading Index។
ទីក្រុង ស៊ីដនី ប្រទេស អូស្ត្រាលី បានស្ថិតនៅចំណាត់ថ្នាក់លេខ ២ តាមពីក្រោយហុងកុង ជាទីក្រុងមានតម្លៃផ្ទះខ្ពស់ដាច់គេ ដោយ ទីក្រុង ស៊ីដនី បានឡើងលេខពី ៩,៨ ក្នុងឆ្នាំ ២០១៤ ដល់ ១២,២។ ចំណែកទីក្រុង Vancouver ប្រទេសកាណាដា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៣ ជាទីក្រុងមានតម្លៃផ្ទះខ្ពស់ដាច់គេ ជាមួយអត្រាពិន្ទុ ១០,៨ ខណៈពេលដែលទីក្រុង San Jose ក្នុងរដ្ឋ California សហរដ្ឋអាមេរិកឈរនៅចំណាត់ថ្នាក់លេខ ៤ ជាមួយនឹងពិន្ទុ ៩,៧ ចំពេលដែលទីក្រុង ឡុងដុងប្រទេសអង់គ្លេសឈរនៅលេខរៀងទី ៨ ឯណោះជាមួយកម្រិតពិន្ទុ ៨,៥។
ប្រភព៖ Thebnews
0 comments:
Post a Comment