មិនថាទារកទេ សូម្បីមនុស្សពេញវ័យក៏ត្រូវការទឹកដោះដែរ!
ទឹកដោះស្ត្រី ជាអាហារដ៏សំខាន់មួយសម្រាប់ទារកដែលជំនួសឲ្យអាហារផ្សេងៗទៀត ដែលនៅក្នុងទឹកដោះនោះ គឺសម្បូរទៅដោយសារជាតិសម្បូរបែបដូចជា ទឹក សាច់ វីតាមីន និងបន្លែ គ្រប់ប្រភេទផងដែរ។ យោងតាមគេហទំព័រ បរទេសមួយត្រូវបានគេ ប្រទះឃើញមនុស្សពេញវ័យជាច្រើនទាមទាររកទិញទឹកដោះសម្រាប់ផឹក ប៉ុន្តែពួកគេមិនអាចរកបានងាយៗនោះទេ។ បើនិយាយពីទឹកដោះម្តាយពិតជាមានអត្ថប្រយោជន៍ដែលយើងគួរយល់ដឹង។
តាមព័ត៌មានមួយបានបង្ហាញពី ការផ្លាស់ប្តូរ និងផ្តល់មតិពីមហាជន ហើយពួកគេបានពិភាក្សា អំពីអត្ថប្រយោជន៍របស់ទឹកដោះមនុស្ស ដោយមានអ្នកខ្លះថាវាល្អសម្រាប់អ្នកកើតជំងឺមហារីក ព្រោះ វាអាចជួយឲ្យការរំលាយអាហារដំណើរការប្រសើរ និងធ្វើឲ្យភាពសុំាក្នុងសារពាង្គកាយរបស់មនុស្ស មានភាពរឹងមាំពេញលេញ រួមទាំងមានសារធាតុអាហារូបត្ថម្ភ បងើ្កនថាមពល និងធ្វើឲ្យប្រព័ន្ធនៅក្នុងសារពាង្គកាយផ្សេងៗដំណើរការកាន់តែប្រសើរ ជាងការផឹកទឹកដោះគោ។ ហើយក៏មានអ្នកផ្តល់គំនិតមួយចំនួនតូចថាផឹកទឹកដោះមនុស្សមាន ប្រូតេអ៊ីន ទាបជាងទឹកដោះគោ និងមានគ្រោះថ្នាក់ដល់សុខភាព នៅពេលដែលបូមយកចេញ មកក្រៅទុករយៈពេលយូរ។
នៅក្នុងការគេហទំព័រដដែលនោះដែរបាន បង្ហាញថា បន្ទាប់ពីឃើញការពិភាក្សាពីអត្ថប្រយោជន៍នោះ មានអ្នកខ្លះមានគំនិតចង់ទិញទឹកដោះមនុស្សយកមកផឹក និងបានជូនដំណឹងដល់ស្ត្រីដែលចង់មកលក់ទឹកដោះ គេហទំព័ររបស់ពួកគេនឹងផ្សព្វផ្សាយឲ្យប៉ុន្តែពួកគេត្រូវការអត្តស ញ្ញណ ច្បាស់លាស់ទើបអនុញ្ញាតឲ្យដាក់រូបភាពម្ចាស់ទឹកដោះ និងឈ្មោះរបស់គេនៅលើការផ្សព្វផ្សាយ។ ជាពិសេសគេត្រូវពិនិត្យសុខភាពស្ត្រី ត្រូវមានសុខភាពល្អ និងហាមមានជំងឺផ្សេង ដូចជា ជំងឺថ្លើម B, C, HIV ឬជំងឺសាយជាដើម៕
0 comments:
Post a Comment