វិធីងាយៗ សម្រាប់នារីដែលមិនចង់ឱ្យ ដុះពុកមាត់ ឬរោមខ្មៅ តូចៗនៅលើមុខ
សុភាពនារីភាគច្រើនកំពុងតែមានបញ្ហាខ្លាំងចំពោះការដុះរោមខ្មៅតូចៗ នៅលើមុខ ជាពិសេសលើបបូរមាត់តែម្ដង ដែលគេនិយមហៅថាពុកមាត់នោះ។ បញ្ហានេះដែរ មាននារីជាច្រើនឈានដល់ទៅមន្ទីរពេទ្យកែសម្ផស្សឯណោះ ដើម្បីកម្ចាត់វាចោល។
តែពេលនេះ សូមណែនាំវិធីសាមញ្ញៗ ដែលមិនអស់លុយច្រើនដល់ប្រិយមិត្តដែលជួបបញ្ហាខាងលើនេះដើម្បី សាកល្បងទាំងអស់គ្នា៖
១. គ្រឿងផ្សំ
_ ទឹកឃ្មុំ២កូនស្លាបព្រា
_ ទឹកក្រូចឆ្មា២កូនស្លាបព្រា
_ ទឹកបបរមួយកូនស្លាបព្រា
២. របៀបធ្វើ
យកគ្រឿងផ្សំទាំងអស់ ដាក់បញ្ចូលគ្នា រួចកូរឱ្យសព្វ។ បន្ទាប់មក យកវាមកលាបត្រង់កន្លែងដែលយើងចង់បំបាត់រោមខ្មៅទាំងនោះនៅលើផ្ទៃមុខ។ ពេលលាបវាហើយ ទុករយៈពេល១៥នាទី ទើបលុបមុខចេញជាមួយទឹកក្ដៅឧណ្ហៗ ។ ធ្វើយ៉ាងនេះ ២ទៅ៣ដងក្នុងមួយសប្ដាហ៍ ហើយរយៈពេលតែ១ខែ អ្នកនឹងអាចបំបាត់រោមខ្មៅនោះបានខ្លះហើយ ៕
0 comments:
Post a Comment