រូបថតពណ៍ក្នុងសង្រ្គាមលោកលើកទី១: រូបថតដ៍កម្រនៃជីវិតដ៍ស្ងប់ស្ងាត់នៃទាហាន និងជនស៊ីវិលនៅតំបន់ Western Front
មានរូបថតដ៍កម្រជាច្រើនសន្លឹកត្រូវបានថតជាប់នូវជីវភាពរស់នៅរបស់ទាហាន តាំងពីការបោកសំលៀកបំពាក់រហូតដល់ការហូបអាហារថ្ងៃត្រង់នៅក្បែរអគារបាក់បែកដោយគ្រាប់បែក ដែលនៅឆ្ងាយពីសមរភូមិក្នុងតំបន់ Western Front។
រូបភាពទាំងនេះត្រូវបានផ្តិតយកក្នុងឆ្នាំទី 4 នៃសង្រ្គាមលោកលើទី 1 គឺឆ្នាំ 1917 ដោយប្រើ Lumière brothers’ Autochrome colour process។ រូបទាំងអស់នេះត្រូវបានចងក្រងទុកជាឯកសារដែលរៀបរាប់ពីពេលវេលាស្ងប់ស្ងាត់ពីប្រយុទ្ធនៃកងទ័ពសម្ព័ន្ធមិត្ត។
ក្នុងរូបភាពមួយនៃបណ្តារូបថតទាំងឡាយ បានបង្ហាញពីការឈរទ្រាបត្រារបស់ពួកទាហានបារាំងនៅខាងក្រៅហាងទំនិញមួយក្នុងទីក្រុង Reims ស្ថិតនៅប៉ែកខាងជើងភាគខាងកើតប្រទេសបារាំង។ ឯក្នុងរូបថតមួយទៀត បង្ហាញពី ទាហានឯកសណ្ឋានបារាំង ៤នាក់កំពុងអានកាសែតយ៉ាងស្ងប់ស្ងាត់នៅខាងក្រៅតូបកាសែតក្នុងភូមិ Rexpoede ចម្ងាយប្រហែល 16 គីឡូម៉ែត្រពីភូមិDunkirk។
កម្រងរូបថតក៍គួរឲ្យកត់សំគាល់មួយទៀតគឺ បណ្តាទាហានហ្ស៊ីនេហ្គាល់ក៏មានតួនាទីដ៍សំខាន់ក្នុងជួរកងទ័ពផងដែរ។ ពួកគេមើលទៅហាក់ដូចជាស្ងប់ស្ងាត់នៅក្នុងបន្ទប់ដែលប្រដាប់ដោយអាវុធយុធ្ធភ័ណ្ឌ ដែលកំពុងឈរសំលឹងមើលនិងត្រួមខ្លួនប្រយុទ្ធរួបរួមជាមួយកងទ័ពសម្ព័ន្ធមិត្តបារាំង។
បើទោះបីជាគ្មានរូបថតនៃសូរកាំភ្លើង និងសកម្មភាពក្នុងត្រង់សេក៍ពិតមែន ប៉ុន្តែបណ្តារូបភាពទាំងអស់ពិតជាបញ្ចាំងឲ្យឃើញពីការតស៊ូរក្នុងសង្រ្គាមដែលមើលទៅហាក់ដូចជាជីវភាពក្នុងសន្តិភាពណាស់។
រូបថតសំណង់អាគារឆេះខ្លោចដោយយន្តហោះចម្បាំងអាលឺម៉ង់ត្រូវបានគេថតបាន ខណៈរូបថតដ៏ទៃទៀតបង្ហាញអំពីរថពាសដែកចម្បាំងរបស់បារាំងដែលសំញ៉ែងខ្លួនវាយប្រហារកងទ័ពអាលឺម៉ង់។
(រូបភាពទី1: ទាហានហ្ស៊ីនេហ្គាល់បម្រើជាទ័ពថ្មើរជើងរបស់បារាំងបានសម្រាក់ក្នុងបន្ទប់ពោរពេញដោយអាវុធនៅក្នុងភូមិSaint-Ulricប្រទេសបារាំង នៅថ្ងៃទី 16 ខែមិថុនា)
(រូបភាពទី2: ទាហានបារាំងក្នុងកន្លែងឃ្លាំមើលសត្រូវនៅភូមិ Eglingenប្រទេសបារាំង នៅថ្ងៃទី 26 ខែមិថុនា ឆ្នាំ1917 និង រូបខាងស្តាំ គឺទាហានបារាំងទិញកាសែតនៅភូមិ Rexpoede ថ្ងៃទី 6 ខែឧសភា)
(រូបភាពទី3:ក្មេងស្រីម្នាក់កំពុងកាន់កូនក្រមុំតុក្កតាក្បែរកាំភ្លើង២ដើមនិងសាក់កាដូទាហាននៅលើផ្លូវមួយកន្លែងក្នុងទីក្រុងReims ភាគខាងជើងប្រទេសបារាំង 1917)
(រូបភាពទី4: ទាហានកំពុងឈរនៅមាត់រណ្តៅគ្រាប់មីនជម្រើ45ម ដែលដាក់ដោយទាហានអង់គ្លេសក្រោមអតីតទីតាំងឈរជើងអាលឺម៉ង់ក្បែរទីក្រុងMessines ក្នុងខេត្តWest Flandersថ្ងៃទី 7 ខែមិថុនា ឆ្នាំ1917 ដែលមានទាហានប្រមាណ10,000 នាក់បានស្លាប់)
(រូបភាពទី5: ទាហានបារាំងកំពុងញ៉ាំអាហារថ្ងៃត្រង់នៅមុខបណ្ណាល័យបាក់បែកក្នុងទីក្រុង Reims ភាគឥសានប្រទេសបារាំងនៅថ្ងៃទី1ខែមេសា ឆ្នាំ1917)
(រូបភាពទី6: ទាហានបារាំងនៅខាងមុខហាងទំនិញជាមួយនឹងបាដាពាណិជ្ជកម្មស្រាលើបង្អួច ក្នុងទីផ្សារទីក្រុង Reims ឆ្នាំ1917 )
រូបភាពទី7: ពេទ្យយោធាបារាំង និងគិលានុបដ្ឋាយិកា ត្រូវបានថតរូបនៅខាងមុខមន្ទីរពេទ្យ Saint-Paul ក្នុងភូមិ Soissons ក្នុងនាយកដ្ឋាន Aisne ភាគជើងប្រទេសបារាំង។
រូបភាពទី8: ប៉ូលីសបារាំងត្រួតពិនិត្យខ្សែលួសជុំវិញទីតាំងទ័ពបារាំងក្នុងភូមិ ដែលត្រូវបានបំផ្លាយយ៉ាងដំណំដោយកាំភ្លើងផ្លោងកំឡុងពេលសង្គ្រាម។
រូបភាពទី9: រូបប៉ុស្តិ៍ឃ្លាំមើលបារាំងជាមួយទាហាន៣នាក់នៅត្រង់សេដែលមានធ្នឹមឈើ និងបាវខ្សាច់កាពារដែលថតនៅ Hirtzbach នាយកដ្ឋាន Haut-Rhin តំបន់ Alsaceនៅថ្ងៃទី 16 មិថុនា 1917។
រូបភាពទី10 ជំរុំពួកកម្មករមកពី the British Chinese Labour Corps ដែលរើសមកចូលរួមនៅក្នុងយុទ្ធនាការthe Middle East ដែលថតនៅឆ្នាំ 1917
រូបភាពទី 11: កងការពារ អាល់ហ្សឺរី (រូបឆ្វេង) កម្មករ អាល់ហ្សឺរី (រូបកណ្តាល) និងកម្មករមកពី ឥណ្ឌូចិន នៅភូមិ Soissons នាយកដ្ឋាន Aisne ប្រទេសបារាំង ក្នុងឆ្នាំ 1917
រូបភាពទី12 : ទាហានបារាំងដែលធ្វើការនៅស្ថានីយ៍ទាក់ទង២នាក់កំពុងបោកសំលៀកបំពាក់ពួកគេក្នុងអាងបាញ់ទឹក ក្នុងភូមិ Largitzen, ប្រទេសបារាំង នៅថ្ងៃទី18 មិថុនា 1917
រូបភាពទី 13: ទាហានបារាំង៥នាក់កំពុងលាងឥដ្ឋនៅទីតាំងខូចខាត60%ដោយគ្រាប់ផ្លោង និងយន្តហោះទម្លាក់គ្រាប់របស់អាលឺម៉ង់ក្នុងទីក្រុង
0 comments:
Post a Comment