(Video) បំផ្ទុះគ្រាប់បែក នៅក្បែរស្ថានទូតរុស្ស៊ី ក្នុងប្រទេសអាហ្គានីស្ថាន, ស្លាប់ ៧នាក់ និងរបួសជាង ២០នាក់

Advertisements
(កាប៊ុល)៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ និងមនុស្សមួយចំនួន បានរងរបួស នៅក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្បែរស្ថានទូតរុស្ស៊ីប្រចាំទីក្រុងកាប៊ុល ប្រទេសអាហ្គានីស្ថាន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២១ ខែមករា។
អាជ្ញាធរប្រចាំតំបន់បានឲ្យដឹងថា ក្រុមឧទ្ទាមបានបើករថយន្តមួយគ្រោះ សំដៅមករករថយន្តដឹកអ្នកកាសែតក្នុងស្រុក រួចក្រុមឧទ្ទាមក៏បានបំផ្ទុះគ្រាប់បែកអត្តឃាតតែម្ដង ដែលបណ្ដាលឲ្យមនុស្ស ៧នាក់ស្លាប់ និងប្រមាណ ២០នាក់ ក្នុងនោះមានមនុស្សក្មេង និងស្ត្រីបានរងរបួសធ្ងន់ស្រាល ហើយករណីនេះត្រូវបានគេសង្ស័យថា ជាទង្វើរបស់ក្រុមតាលីបង់។ លោក Aleksey Kosarev អ្នកនាំពាក្យរបស់ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងកាប៊ុល បានថ្លែងឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅក្បែរស្ថានទូតរុស្ស៊ី ប៉ុន្តែមិនបណ្ដាលឲ្យបុគ្គលិក ឬប៉ះពាល់ដល់ស្ថានទូតឡើយ។ គួរបញ្ជាក់ផងដែរថា នៅសប្ដាហ៍នេះរដ្ឋាភិបាលនៃប្រទេសចិន,អាមេរិក, ប៉ាគីស្ថាន និងអាហ្គានីស្ថាន បានគ្រោងពិភាក្សាស្វែងរកសន្ដិភាពជាមួយក្រុមតាលីបង់ ប៉ុន្តែខាងក្រុមឧទ្ទាមមួយនេះ ហាក់មិនអើពើ និងចង់ពិភាក្សានោះទេ៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment