យល់ដឹង ចំណុចកំពូលផ្លូវភេទ បុរស និងស្ត្រី

Advertisements
ចំណុចកំពូលផ្លូវភេទ កើតឡើងបានទាំងបុរសនិងស្ត្រី ដោយនៅពេលដល់ចំណុចកំពូល សាច់ដុំក្នុងបរិវេណពោះផ្នែកក្រោម ដែលស្ថិតនៅជុំវិញអវយវៈភេទ និងរន្ធគូទ នឹងច្របាច់រីករួមយ៉ាងរហ័ស រាងកាយនឹងបញ្ចេញសារធាតុអុកស៊ីតូស៊ីន(Oxytocin) បរិមាណខ្ពស់ជាងកម្រិតធម្មតា ដល់ទៅ ៥ដង ដោយសារធាតុនេះ នឹងទៅជំរុញឱ្យមានការបញ្ចេញសារធាតុនៃសេចក្តីសុខ គឺអេនឌ័រហ៊្វីន (Endorphin) ដែលវាអាចបន្ថយអាការឈឺផ្សេងៗក្នុងរាងកាយបានយ៉ាងល្អ។ ទាំងបុរសនិងស្ត្រី តែងបានទទួលអារម្មណ៍ស្រៀវស្រើប និងមានសេចក្តីសុខ នៅពេលឈានដល់ចំណុចកំពូលផ្លូវភេទ ប៉ុន្តែ បន្ទាប់ពីនោះ តែងមានអារម្មណ៍នឿយហត់ និងត្រូវការសម្រាក…។
បុរស ៖ នៅពេលដល់ចំណុចកំពូលផ្លូវភេទ សាច់ដុំ រន្ធទ្វារធំ ក្រពេញប្រូស្តាត និងសាច់ដុំក្នុងអវយវៈភេទបុរស និងច្របាច់រីករួមតាមចង្វាក់ ជះឥទ្ធិពលឱ្យ ទឹកកាម ដែលរក្សាទុកក្នុងពងស្វាស បញ្ចេញមកតាម ចុងអវយវៈភេទបុរស។ ចំណុចកំពូលផ្លូវភេទរបស់បុរស មានរយៈពេលប្រមាណ ៣-១០វិនាទី។ ក្នុងអំឡុងពេលនេះ បុរសមានអារម្មណ៍ស្រៀវស្រើប និងតែងតែមានសេចក្តីសុខខ្លាំង។ ចំណុចកំពូលផ្លូវភេទ អាចជាលទ្ធផលនៃការរួមភេទ ការសម្រេចកាម ដោយខ្លួនឯង ឬការជំរុញអវយវៈភេទ ដោយវិធី ផ្សេងៗ ដូចជា ការប្រើមាត់ ឬឧបករណ៍រំញ័រជាដើម។ នៅពេលបុរសមានអាយុកាន់តែច្រើន បរិមាណរបស់ ទឹកកាម ដែលបញ្ចេញមក មានកាន់តែតិច ដូច្នេះ រយៈពេលនៃចំណុចកំពូលផ្លូវភេទ នឹងកាន់តែខ្លី ប៉ុន្តែ អារម្មណ៍ខណៈឈានដល់ចំណុចកំពូល មិនបាន ផ្លាស់ប្តូរឡើយ។ ក្រោយបញ្ចេញទឹកកាមហើយ បុរសត្រូវការពេលសម្រាកមួយរយៈ ប្រមាណមិនដល់ ១នាទី ឬយូររាប់ម៉ោង អាស្រ័យលើអាយុ និងសភាពរាងកាយ ទើបអាចរួមភេទបានម្តងទៀត។ ស្ត្រី ៖ មុនស្ត្រីឈានដល់ចំណុចកំពូលផ្លូវភេទ ទ្វារមាស នឹងបញ្ចេញទឹករំអិល ដោយគ្លីតូរីស នឹងរីកធំ ដោយសារមានឈាមមកស្ទះក្នុងជាលិកា។ ស្ត្រីមួយចំនួន ខ្លួនឡើងក្រហម ដោយសារឈាមរត់ទៅស្បែក កាន់តែច្រើនឡើង។ នៅពេលជិតដល់ចំណុចកំពូលកាន់តែខ្លាំងឡើង គ្លីតូរីសនឹងរួញ ហើយគែមក្នុងរបស់ទ្វារមាស នឹងមានពណ៌កាន់តែក្រមៅឡើង បន្ទាប់-ពីនោះ ទ្វារមាសនឹងរួញតូចប្រមាណ៣០% និងពោរពេញដោយជាលិកាទន់ខាងក្នុង។ លើសពីនេះ សាច់ដុំស្បូន នឹងរួញតូច។ ស្ត្រីនឹងឈានដល់ចំណុចកំពូល ពេញលក្ខណៈ នៅពេលស្បូន ទ្វារមាស និងសាច់ដុំពោះ ផ្នែកក្រោម ច្របាច់កន្ត្រាក់ ជាចង្វាក់ច្រើនដង ដោយស្ត្រីភាគច្រើនពេញចិត្តនឹងអារម្មណ៍ដែលបានទទួលក្នុងអំឡុងពេលនេះ។ ទោះយ៉ាងណា ក៏មានស្ត្រីដែលរួមភេទជាប្រចាំមួយចំនួន មិនបានទទួលអារម្មណ៍បែបនេះឡើយ។ ក្រោយពីដល់ចំណុចកំពូលផ្លូវភេទគ្លីតូរីស នឹងត្រឡប់មកទំហំដើម ក្នុងរយៈពេល ១០នាទី…៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment