Man Utd ត្រៀម​ក្លាយ​ជា​ក្លិប​បាល់​ទាត់​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក​នៅ​ឆ្នាំ​ក្រោយ

Advertisements
Man Utd ត្រៀម​ក្លាយ​ជា​ក្លិប​បាល់​ទាត់​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​លោក​នៅ​ឆ្នាំ​ក្រោយ​ ចុះ​ផ្សាយ​នៅ​ថ្ងៃ ព្រហស្បតិ៍, 21 មករា 2016 07:00 AM ក្លិប Manchester United ត្រូវគេរំពឹងថានឹងក្លាយជាក្លិបបាល់ទាត់​ដែលរកចំណូលបាន​ច្រើនជាង​គេបំផុត​លើពិភពលោក​ក្នុងរយៈ​ពេល​១២​ខែ​ទៀត​។ ក្លិបយក្សរបស់អេស្ប៉ាញ Real Madrid ស្ថិតនៅលេខរៀងលើគេនៃតារាងចំណាត់​ថ្នាក់ប្រាក់ចំណូលក្លិប​បាល់ទាត់របស់​សាជីវកម្មពហុសាសន៍ Deloitte អស់រយៈ​ពេល១១ឆ្នាំជាប់​ៗគ្នាមកហើយ ដោយលើកចុងក្រោយ​ក្នុងរដូវកាល២០១៤-១៥ ក្លិបរបស់​លោក Florentino Perez រកចំណូល​បាន​៥៧៧​លាន​អឺរ៉ូ​(៦២៩លានដុល្លារអាមេរិក)​។ ចំណែកម្ចាស់ជើងឯក Champions League, Barcelona ឈរ​លំដាប់ទី២ រកចំណូល​បាន​៥៦០,៨​លាន​អឺរ៉ូ​(៦១១លានដុល្លារអាមេរិក)​ ស្រប​ពេល Man Utd ឈរ​លេខ​រៀង​ទី៣ រកបាន​៥១៩,៥លាន​អឺរ៉ូ(៥៦៦លានដុល្លារអាមេរិក)​។ ប៉ុន្តែក្រុមហ៊ុន Deloitte លើកឡើងថាមានលទ្ធភាព​ខ្ពស់ដែល Man Utd របស់​អង់គ្លេស នឹងវ៉ាឈ្នះក្លិបយក្ស​របស់អេស្ប៉ាញនៅ​ឆ្នាំក្រោយ ដោយសារ​ការកើនឡើងផ្នែកពាណិជ្ជកម្ម សិទ្ធិផ្សាយ​តាមទូរទស្សន៍ និងថ្លៃឧបត្ថម្ភ​សម្លៀកបំពាក់​ជាដើម។ - See more at: http://keiladaily.com/?page=detail&ctype=news&id=1124&lg=kh#sthash.jYe8SOBu.dpuf
ដោយឡែក នេះជាលើកដំបូងតាំងពីរដូវកាល​២០០៥-០៦មក ដែល West Ham United ជាប់​​ក្នុងបញ្ជីក្លិបបាល់ទាត់រកចំណូល​បានខ្ពស់ជាងគេបង្អស់ទាំង២០ ដោយ​រកបាន១៦០,៩លានអឺរ៉ូក្នុងរដូវកាល​២០១៤-១៥(១៧៥លានដុល្លារ)​៕
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment