កម្រង​ព្រឹត្តិការ​អន្តរជាតិ​សំខាន់ៗ​ប្រចាំ​ថ្ងៃ​ដែល​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​នា​ថ្ងៃ ១៤ មករា

Advertisements
១) យ៉ាង​ហោច​ណាស់​មនុស្ស ៧ នាក់​ស្លាប់ នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ជា​ច្រើន​កន្លែង​ នៅ​ជុំវិញ​មជ្ឈមណ្ឌល​ផ្សារ​ទំនើប​ Sarinah នៅ​កណ្ដាល​ក្រុង​ ហ្សាកាតា ប្រទេស ឥណ្ឌូណេស៊ី។ ប៉ូលិស​ថ្លែង​ថា​ការ​បំផ្ទុះ​នេះ​ជា​ទង្វើ​វាយ​ប្រហារ​ភេរវកម្ម នេះ​បើ​តាម​ការ​រាយការណ៍​របស់​កាសែត The New York Times ចុង​ក្រោយ​បំផុត។ ២) នៅ​ក្នុង​ខ្សែ​វីដេអូ​មួយ​បញ្ចេញ​ដោយ​សារព័ត៌មាន Reuters បាន​បង្ហាញ​ពី​សកម្មភាព​ យ៉ាង​ច្បាស់​នៃ​ក្រុម​យោធា​បដិវត្ត​ឆ្មាំ​សមុទ្រ អ៊ីរ៉ង់ ចាប់​ខ្លួន​ទាហាន​ជើង​ទឹក​អាមេរិក ១០ រូប បន្ទាប់​ពី​ទូក​របស់​ពួក​គេ​បាន​ឆ្លង​ចូល​ដែល​ទឹក​អ៊ីរ៉ង់ ក្នុង​ឈូង​សមុទ្រ ពែក្ស។ ៣) ប្រទេស រុស្សី​នឹង​បញ្ជូន​សព្វាវុធ​ ទៅ​កាន់​ប្រទេស អាហ្វហ្គានីស្ថាន​ នៅ​ខែ​ក្រោយ​ដែល​នេះ​ជា​រឹត​ចំណង​ការ​ទូត​ ការ​ពង្រឹង​វត្តមាន​បន្ថែម​របស់​រុស្សី​នេះ​គឺ​នៅ​ចំ​ពេល​ដែល បេសកកម្ម​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ​មាន​ការ​ថយ​ចុះ​ ជា​ពិសេស​គឺ​ការ​ប្រយុទ្ធ​ជា​មួយ​ក្រុម តាលីបង់ និង ក្រុម​សកម្ម​ប្រយុទ្ធ​ផ្សេង​ទៀត​ក្នុង​តំបន់។ ៤) រដ្ឋ​មន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​សិង្ហបុរី​លោក Teo Chee Hean ថ្លែង​ថា ប្រទេស​របស់​លោក​កំពុង​បន្ត​ឃ្លាំ​មើល​ស្ថានការណ៍​ ជាមួយ​ក្តី​ព្រួយ​បារម្ភ​ ដោយ​ប្រទេស​នេះ​បាន​រឹត​បន្តឹង​ប្រព័ន្ធ​សន្តិសុខ​ជាតិ​មួយ​កម្រិត​ថែម​ទៀត​ ក្រោយ​មាន​ការ​បំផ្ទុះ​គ្រាប់​ដ៏​សាហាវ​ឃោរឃៅ​និង នៅ​កណ្ដាល​ទីក្រុង​ហ្សាកាតា ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៧ នាក់​ស្លាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ ៥) ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ដែល​សម្លាប់​មនុស្ស ១០ នាក់​នៅ​ទីក្រុង អ៊ីស្តាន់ប៊ុល ប្រទេស ទួរគី​កាល​ពី​ម្សិលមិញ​ ត្រូវ​បាន​អ្នក​ជំនាញ​ថ្លែង​ថា នេះ​ជា​សញ្ញា​ នៃ​ការ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ISIS។ ៦) មន្ទីរ​បញ្ចកោណ​អាមេរិក បាន​កំពុង​ពិចារណា​ លើ​គម្រោង​របស់​ទួរគី ក្នុង​ការ​បង្កើត​កម្មវិធី​ហ្វឹកហាត់​សម្រាប់ សកម្ម​ប្រយុទ្ធ​ អារ៉ាប់ ស៊ុននី នៅ​តាម​បណ្តោយ​ព្រំដែន ប្រទេស​ទួរគី និង ស៊ីរី នេះ​បើ​យោង​តាម​សារព័ត៌មាន The Wall Street Journal។ ប្រភព៖Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment