តើ​អ្វី​ជា​គោលការណ៍​ទាំង​៩ដើម្បី​ជោគជ័យ​របស់​តារា​បាល់​ទាត់​ពិភពលោក Cristiano Ronaldo

Advertisements
១) ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត តារា​បាល់​ទាត់​ដ៏​ល្បីល្បាញ​លំដាប់​ថ្នាក់​ពិភពលោក​សញ្ជាតិ ព័រទុយហ្គាល់ Cristiano Ronaldo បាន​រៀប​រាប់​ថា​ លោក​ស្រលាញ់​បាល់ទាត់​ ប៉ុន្តែ​លោក​មិន​មាន​ចិត្ត​ចង់​ក្លាយ​មនុស្ស​ដ៏​ពូកែ​ម្នាក់​ឡើយ​នៅ​ពេល​ដំបូង​ លោក​ថា​ខ្លួន​ឯង​ជា​ក្មេង​លេង​បាល់​តាម​ចិញ្ចើម​ផ្លូវ​ ហើយ​លេង​ដើម្បី​តែ​ភាព​សប្បាយ​រីក​រាយ​ប៉ុណ្ណោះ។ ថ្ងៃ​មួយ​ឪពុក​លោក​ប្រាប់​ថា​ហេតុ​អ្វី​បាន​ជា​មិន​ទៅ​ចុះ​ឈ្មោះ​លេខ​ក្នុង​ក្លឹប​បាល់​ទាត់​នឹង​គេ​។ ដូច​គ្នា​អញ្ចឹង​ដែរ ប្រសិន​បើ​អ្នក​ស្រលាញ់​ការងារ​អ្វី​ដែល​អ្នក​គួរ​តែ​ចំណាយ​ពេល​ភាគ​ច្រើន​ដើម្បី​ធ្វើ​វា ព្រោះ​នៅ​ថ្ងៃ​ណា​មួយ​អ្នក​នឹង​អាច​សម្រេច​ការងារ​ដែល​អ្នក​ស្រលាញ់​នោះ​ជា​មួយ​ភាព​ជោគជ័យ​ដែល​មិន​នឹង​ស្មាន​ដល់។ ២) ត្រូវ​តែ​មាន​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​ខ្លួន បើ​តាម Cristiano Ronaldo លោក​ថា​លោក​មិន​ត្រឹម​តែ​ប្រកួត​ប្រជែង​ដើម្បី​តែ​ជ័យ​ជម្នះ​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ គឺ​លោក​ប្រកួត​ប្រជែង​ដើម្បី​ខ្លួន​លោក ដើម្បី​គ្រួសារ ដើម្បី​សហគមន៍​ប្រទេស​ទាំង​មូល។ ដូច្នេះ​ដើម្បី​ទទួល​បាន​ជោគជ័យ​ពិត​អ្នក​មិន​គួរ​គិត​តែ​ពី​ខ្លួន​ឯង​ពេក​នោះ​ទេ អ្នក​គួរ​តែ​ប្រកួត​ប្រជែង​ដើម្បី​គ្រួសារ និង សង្គម​អ្នក​ផង​ដែរ ព្រោះ​ភាព​ជោគជ័យ​របស់​អ្នក​ និង​ជួយ​លើក​សង្គម​របស់​អ្នក​ឲ្យ​មាន​កិត្តិយស។ ៣) ត្រូវ​តែ​ទទួល​យក​ការ​ប្រកួត​ប្រជែង​ថ្មីៗ​ជា​និច្ច ក្រោយ​ផ្ទេរ​ពី​ក្លឹប​នៅ​ព័រទុយហ្គាល់ មក​កាន់​ក្លឹប Manchester United ប្រទេស​អង់គ្លេស Ronaldo បាន​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​ឈ្នះ​ជើង​ឯង​គ្រប់​កម្មវិធី​ក្នុង​ស្រុក​នឹង​ជើង​ឯក​ក្លឹប​នៅ​អឺរ៉ុប​ទៀត​ផង មុន​ពេល​ផ្ទេរ​មក​កាន់​ Real Madrid នៅ​អេស្ប៉ាញ​។ ដូច​គ្នា​នៅ​ពេល​ដែល​អ្នក​ជោគជ័យ​ក្នុង​រឿង​អ្វី​មួយ​ហើយ​អ្នក​មិន​គួរ​នៅ​មួយ​កន្លែង​នោះ​ឡើយ​ អ្នក​គួរ​ចាប់​យក​ឱកាស​ណា​មួយ​ថ្មី​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់​តែ​ខ្លាំង និង​ពោរពេញ​ដោយ​បទពិសោធន៍។ ៤) ត្រូវ​ដឹង​ពី​អ្វី​ដែល​ជា​ចំណុច​អាទិភាព​របស់​ខ្លួន នៅ​ពេល​ដែល​អ្នក​ដឹង​ថា​ ជំនាញ​ណា​មួយ​ជា​អាទិភាព​របស់​អ្នក អ្នក​គួរ​តែ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​កាន់​តែ​ច្រើន​ ព្រោះ​ថា​នៅ​ពេល​ដែល​អ្នក​ចំណាយ​ពេល​កាន់​តែ​ច្រើន​ជាមួយ​អ្វី​ដែល​អ្នក​ពូកែ​នោះ​វា​នឹង​ធ្វើ​ឲ្យ​ជំនាញ​របស់​អ្នក​កាន់​តែ​មុត​ស្រួច។ ៥) ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ដូច​អ្នក​ដឹង​មក​ហើយ​ថា​ជោគជ័យ​មិន​មែន​កើត​ចេញ​ពី​ភាព​មាន​លុយ​មួយ​មុខ​នៅ​ឡើយ ការ​ប្រឹងប្រែង ការ​ព្យាយាម ការ​មិន​បោះបង់​ចោល ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់ ការ​តាម​ដាន​ ការ​ស្រាវជ្រាវ​ គឺ​សុទ្ធ​តែ​ជា​កត្តា​នាំ​មនុស្ស​ទៅ​រក​ជោគជ័យ។ ៦) ជឿជាក់​លើ​ខ្លួន​ឯង​ឲ្យ​ខ្លាំង​បំផុត ច្បាស់​ណាស់​ថា​ប្រសិន​ បើ​គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ អ្នក​មិន​អាច​ធ្វើ​អ្វី​មួយ​បាន​សម្រេច​ដល់​គោល​ដៅ​នោះ​ឡើយ ភាព​ជឿជាក់​ជា​កត្តា​ដែល​អាច​វាយ​ទម្លុះ​រាល់​រនាំង​ឧបសគ្គ​ទាំង​ឡាយ។ ៧) លេង​សម្រាប់​ក្រុម ទោះ​អ្នក​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​ប្រសិន​បើ​គ្មាន​ការ​គាំទ្រ​ពី​សមាជិក​ក្រុម គ្មាន​ការ​សហការ​ពី​ក្រុម អ្នក​ប្រហែល​ជា​មិន​អាច​ទទួល​ជោគជ័យ​ឡើយ។ ដូចគ្នា​ដែរ នៅ​ក្នុង​សង្គម​ទោះ​ជា​អ្នក​ពូកែ​ប៉ុណ្ណា​ប្រសិន​បើ​មនុស្ស​នៅ​ជុំវិញ​មិន​គាំ​ទ្រ មិន​សហការ​ជាមួយ​អ្នក អ្នក​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ដែរ។ ៨) រីករាយ​ជាមួយ​អ្វី​ដែល​ខ្លួន​កំពុង​តែ​មាន ការ​ចេះ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​អ្នក​ដ៏​ទៃ​អាច​ជា​រឿង​ល្អ​ប្រសិន​បើ​អ្នក​មាន​មហិច្ឆតា​ ចង់​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ប្រសើរ ប៉ុន្តែ​បើ​ការ​ប្រៀប​ធៀប​នោះ​ងប់ងុល​ខ្លាំង​ពេក​ វា​អាច​នាំ​ឲ្យ​អ្នក​បរាជ័យ​ទៅ​វិញ​គឺ​ដោយ​សារ​តែ​ចិត្ត​ច្រណែន​ ឬ កំហឹង ដែល​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ការ​ពិចារណា។ រីករាយ​ជាមួយ​អ្វី​ខ្លួន​កំពុង​មាន​ បន្ត​ធ្វើ​រឿង​ខ្លួន​ស្រលាញ់​ ដើម្បី​ធ្វើ​ឲ្យ​ជីវិត​រស់​នៅ​បច្ចុប្បន្ន​ភាព​កាន់​តែ​ប្រសើរ។ ៩) ត្រូវ​ចេះ​បង្ក​ការ​សប្បាយ​រីករាយ អ្នក​ប្រហែល​ជា​អាច​ចាំ​បាន​នៅ​ពេល​ដែល Cristiano Ronaldo តែ​ខ្លួន​ជា​មនុស្ស​ចាស់​ទាត់​បាល់​នៅ​ទី​សាធារណៈ​ ដែល​គ្មាន​នរណា​នឹង​ស្មាន​ដល់​ ដែល​ចុង​ក្រោយ​រូប​គេ​បាន​ធ្វើ​ឲ្យ​មនុស្ស​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ចំណែក​ទិដ្ឋភាព​នៅ​កន្លែង​ធ្វើ​ការងារ​វិញ​ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​គេ ក្នុង​នាម​ជា​សមាជិក​ក្រុម​មួយ​រូប​ អ្នក​មិន​គួរ​តឹងរ៉ឹង​ ម៉ឺងម៉ាត់​ពេក​នោះ​ទេ ពេល​ខ្លះ​ត្រូវ​ចេះ​បន្ធូរ​អារម្មណ៍​ដោយ​បង្ក​ភាព​សប្បាយ​រីករាយ​ជាមួយ​ក្រុម​ការងារ។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment