តោះទៅ​មើល​សព្វាវុធ​របស់​ក្រុម​រដ្ឋ​ឥស្លាម ISIS បន្តិច​មើល​មាន​អ្វី​ខ្លះ?

Advertisements
កាំជ្រួចហ្វូងធុន BM-21 របស់​ក្រុមរដ្ឋឥស្លាម ISIS
១) រថក្រោះ​ធុន​ T-55 ៖ មាន​ការ​ព្យាករណ៍​ថា​ក្រុម​រដ្ឋ​ឥស្លាម ISIS មាន​រថក្រោះ​ធុន T-55 ប្រមាណ​ជា ៣០ គ្រឿង​ដែល​ជា​ការ​ផលិត​របស់​ប្រទេស អតីត​សហភាព​សូវៀត។
២) រថក្រោះ​ធុន T-62 ៖ ក្រុម ISIS មាន​រថក្រោះ​ធុន​នេះ​ប្រមាណ​ជា ១៥ គ្រឿង​ដែល​ជា​រថក្រោះ​ប្រយុទ្ធ​ក្នុង​សមរភូមិ ត្រូវ​បាន​សូវៀត​ផលិត​ដើម្បី​យក​មក​ជំនួស ធុន T-55។
៣) រថក្រោះ​ធុន T-72 Ural ៖ ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​គេ​ព្យាករណ៍​ថា​មាន​រថក្រោះ​ធុន​នេះ ពី ៥ ទៅ ១០ គ្រឿង ដែល​វា​ជា​រថក្រោះ​ជំនាន់​ទី​ពី​ក្នុង​របប​អតីត​សហភាព​សូវៀត។
៤) រថពាសដែក BRDM-2 Armored ៖ ក្រុម​ ជីហាត រឹប​អូស​បាន​ប្រមាណ​ជា ៦ គ្រឿង​ដែល​រថពាសដែក​នេះ​ផលិត​នៅ​ក្នុង​ប្រទេស សូវៀត​ក្នុង​ទសវត្ស​ឆ្នាំ ១៩៦០ ដោយ​បំពាក់​ជាមួយ​កាំភ្លើង​យន្ត​ទំហំ ១៤,៥ មីលីម៉ែត្រ​ផង។
៥) រថពាសដែក MT-LB Armored ៖ ក្រុម ISIS ត្រូវ​បាន​គេ​ជឿ​ថា​មាន​រថពាសដែក​ប្រភេទ BRDM-2s និង MT-LB ចំនួន ២ គ្រឿង​ដែល​រឹបអូស​បាន​នៅ​ក្នុង​ប្រទេស អ៊ីរ៉ាក់។
៦) រថ​ពាស​ដែក BMP-1 Infantry Fighting ៖ ក្រុម​ ISIS ត្រូវ​បាន​គេ​ដឹក​ថា​មាន​រថពាសដែក​ប្រភេទ​នេះ​ប្រមាណ​ជា ២០ គ្រឿង​ដែល​សុទ្ធ​តែ​ផលិត​នៅ​ក្នុង​អតីត​ប្រទេស​សូវៀត​ដោយ​រថពាសដែក BMP-1 Infantry Fighting បំពាក់​ដោយ​កាំភ្លើង​យន្ត​ទំហំ ៧៣ មីលីម៉ែត្រ និង ៧,៦២ មីលីម៉ែត្រ។
៧) កាំ​ភ្លើង​ធំ​ 2S1 Gvozdika ទំហំ ១២២ មីលីម៉ែត្រ ដែល​បំពាក់​លើ​រថពាសដែក មាន​ចំនួន ៣ គ្រឿង។
៨) កាំភ្លើង​ផ្លោង B-10 Recoilless Rifle ទំហំ ៨២ មីលីម៉ែត្រ។
១០) កាំជ្រួច​ហ្វូង ៖ ក្រុម​រដ្ឋ​ឥស្លាម​ត្រូវ​បាន​គេ​ដឹង​ថា​មាន​កាំជ្រួច​ហ្វូង​ចំនួន​៣ ប្រភេទ​ផ្សេង​គ្នា​ដូចជា UB-16 ទំហំ ៥៧ មីលីម៉ែត្រ Type 63 ទំហំ ១០៧ មីលីម៉ែត្រ និង BM-21 ទំហំ ១២២ មីលីម៉ែត្រ។
១១) កាំភ្លើង​ធំ​ធុន M198 Howitzer ធុន Type 59-1 Field Gun ធុន D-30 Howitzer ។
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment