ច្បាប់​ជោគជ័យ​ទាំង​១០​របស់​កំពូល​តារា​បាល់បោះ​អាមេរិក Michael Jordan ដែល​អ្នក​គួរ​រៀន​សូត្រ​តាម

Advertisements
Michael Jordan កើត​នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ ឆ្នាំ ១៩៦៣ លោក​ គឺ​ជា​តារា​បាល់​បោះ​អាជីព​ដែល​មាន​ភាព​ល្បីល្បាញ​ និង ជោគជ័យ​ខ្លាំង​បំផុត នៅ​សហរដ្ឋ​អាមេរិក​ដែល​គ្មាន​នរណា​អាច​ធ្វើ​បាន​ឡើយ។ តើ​អ្វី​ខ្លះ​ជា​គោលការណ៍​ជោគជ័យ​របស់​កំពូល​តារា​បាល់បោះ​រូប​នេះ? ១) ប្រឹង​ប្រែង​ធ្វើ​ការងារ​ឲ្យ​សកម្ម ៖ ដូច​អ្នក​ធ្លាប់​ដឹង​ហើយ​ថា​ភាព​ជោគជ័យ​មិន​មែន​កើត​ចេញ​ពី​លុយ​តែ​មួយ​មុខ​នោះ​ទេ ការ​ប្រឹងប្រែង​ឲ្យ​សកម្ម​ក្នុង​ការងារ​ទើប​ជា​ចំណុច​ជោគជ័យ​ពិត​ប្រាកដ​របស់​បុគ្គល​ម្នាក់ៗ។ ២) បណ្ដុះ​ឆន្ទៈ ៖ ដើម្បី​ធ្វើ​ការងារ​ឲ្យ​ជោគជ័យ ដើម្បី​សម្រេច​គោលដៅ​ដែល​ប៉ង​ប្រាថ្នា នឹង​មិន​អាច​កើត​ចេញ​ជា​រូបរាង​ពិត​នោះ​ឡើយ​ ប្រសិន​បើ​អ្នក​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ណា​មួយ​របស់​ខ្លួន។ ៣) ធ្វើ​អ្វី​ដែល​ប្លែក​ពី​គេ ៖ ច្បាស់​ណាស់​ថា​ដើម្បី​ជោគជ័យ មនុស្ស​ម្នាក់ៗ​ត្រូវ​មាន​យុទ្ធសាស្ត្រ​រៀង​ខ្លួន គំនិត ច្នៃ​ប្រឌិត​រៀង​ខ្លួន និង វិធី​ធ្វើ​រៀង​ខ្លួន ព្រោះ​អ្នក​មិន​អាច​យក​យុទ្ធសាស្ត្រ​មនុស្ស​ដទៃ​ដែល​ជោគជ័យ មក​ប្រើ​លើ​ខ្លួន​ឯង​ដើម្បី​ជោគជ័យ​ដូច​គេ​បាន​នោះ​ឡើយ។ ៤) ហាន​បរាជ័យ​តាម​វិធី​ខ្លួន​ឯង​ធ្វើ​ ដើម្បី​ជោគជ័យ​នៅ​ថ្ងៃ​មុខ ៖ បរាជ័យ​គឺ​សុទ្ធ​តែ​ជា​មេរៀន ដែល​អ្នក​គួរ​ចេះ​រៀន​សូត្រ​ពី​វា​ដើម្បី​ជោគជ័យ ព្រោះ​បរាជ័យ​គឺ​ជា​វិធី​មួយ​ដែល​អ្នក​រក​ឃើញ​ ថា​អ្វី​មួយ​នឹង​មិន​កើត​ឡើង​ទេ ប្រសិន​បើ​អ្នក​អនុវត្ត​យុទ្ធសាស្ត្រ​បែប​នេះ ឬ ទម្លាប់​បែប​នេះ។ ៥) ដាក់​ការ​ដាក់​ចិត្ត​ឲ្យ​ខ្ពស់ ៖ នៅ​ពេល​ដែល​អ្នក​ដាក់​ចិត្ត​កាន់​តែ​ខ្ពស់​ នោះ​អ្នក​កំពុង​ប្តេជ្ញា​ និង ផ្តល់​ភាព​ជឿជាក់​ឲ្យ​ខ្លួន​ឯង​ ដើម្បី​ធ្វើ​រឿង​អ្វី​មួយ​ ឲ្យ​ដល់​គោលដៅ ទោះ​បី​មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ៦) ត្រូវ​មាន​ភាព​វិជ្ជមាន​ជា​និច្ច ៖ ដូច​អ្វី​ដែល​ព្រះ​ពុទ្ធ​ទ្រង់​ប្រៀន​ប្រដៅ​ថា ការ​គិត​ត្រូវ​ នាំ​មក​នូវ​ទង្វើ​ត្រូវ ប៉ុន្តែ​ដើម្បី​គិត​ត្រូវ​ លុះ​ត្រា​តែ​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្ងប់​ ស្មារតី​រឹងមាំ​ដែល​បាន​មក​ពី​ភាព​វិជ្ជមាន​ក្នុង​ខ្លួន​អ្នក ចំណែក​អារម្មណ៍​បែប​អវិជ្ជមាន​វិញ គឺ​នាំ​មក​នូវ​កំហឹង ធ្វើ​ឲ្យ​បាត់​អស់​នូវ​ ស្មារតី​និង បញ្ហា​របស់​ខ្លួន។ ៧) ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់ ថា​កំពុង​ធ្វើ​អ្វី ៖ ការ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ជា​កត្តា​មួយ ដែល​ជំរុញ​ទៅ​រក​ភាព​ជោគជ័យ ព្រោះ​ថា​ស្គាល់​ខ្លួន​ឯង​ អ្នក​បាន​ដឹង​យ៉ាង​ច្បាស់​ថា អ្វី​ជា​ភាព​ខ្លាំង និង ភាព​ខ្សោយ​របស់​ខ្លួន ហើយ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ គឺ​ត្រូវ​ផ្តោត​ទៅ​រក​ភាព​ខ្លាំង​នៃ​ខ្លួន​ឯង។ ៨) ត្រូវ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ៖ ចក្ខុវិស័យ វែង​ឆ្ងាយ​ជា​កត្តា​ដែល​នាំ​អ្នក​ទៅ​រក​ភាព​ជោគជ័យ ឥត​ឈប់​ឈរ​ ព្រោះ​ថា​មាន​ចក្ខុវិស័យ នោះ​អាច​ធ្វើ​ឲ្យ​អ្នក​អាច​ឆក់​យក​ឱកាស​សម្រាប់​អភិវឌ្ឍ​ខ្លួន​ឯង​រហូត។ ៩) បញ្ឈប់​ការ​ដោះសា​ ៖ ការ​ដោះសា​ចំពោះ​ការ​ពិត​របស់​ខ្លួន មាន​ន័យ​ថា​អ្នក​កំពុង​រត់​គេច​ពី​ការ​ពិត ការ​រត់​គេច​ពី​ការ​ពិត​ មិន​អាច​ឲ្យ​មនុស្ស​ទទួល​បាន​ជោគជ័យ​នោះ​ឡើយ ព្រោះ​អ្នក​កំពុង​មិន​ទទួល​ស្គាល់​ការ​ពិត​ទាំង​ឡាយ​ដែល​ខ្លួន​អ្នក​ កំពុង​មាន។ ១០) អនុវត្តន៍ ៖ គ្មាន​ផែនការ គម្រោង យុទ្ធសាស្ត្រ ណា​មួយ​អាច​ជោគជ័យ​បាន​នោះ​ឡើយ​ប្រសិន​បើ​គ្មាន​ការ​អនុវត្ត ដូច្នេះ​បើ​ចង់​ជោគជ័យ​គួរ​ឈប់​អង្គុយ​ស្រមៃ មក​ចាប់​ផ្តើម​អនុវត្ត​ទើប​ប្រសើរ។ ប្រភព៖ Thebnews
Share on Google Plus

About sabaynews

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment